ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្តីពីការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្តីពីការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។
កិច្ចប្រជុំនេះនឹងបន្តរៀងរាល់ពេលរសៀលចាប់ពីថ្ងៃទី១៣ ទី១៤ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។